Monday, 16 January 2017 15:38

រីករាយទិវាគ្រូបង្រៀន

ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលសាលាអន្តរជាតិហ្សាម៉ាន់ តែងតែ រៀបចំទិវារំលឹកគុណគ្រូបង្រៀនជារៀងរាល់ឆ្នាំសម្រាប់ពួកយើងដែលជាគ្រូបង្រៀន។   យើងទាំងអស់គ្នាមានថ្ងៃនេះ ដោយសារតែមានគ្រូបង្រៀនដ៏ល្អ និងមានទេពកោសល្យ។ ពួកគាត់មានភាពអត់ធ្មត់ និងព្យាយាមប្រើប្រាស់គ្រប់វិធីសាស្រ្ត ដើម្បីឱ្យយើងបានទទួលបានចំណេះដឹង ពីមួយកម្រិត ទៅមួយកម្រិត។
បច្ចុប្បន្ននេះខ្ញុំក៏បានក្លាយជាគ្រូបង្រៀនម្នាក់ ដែលមាននាទីយ៉ាងសំខាន់នៅក្នុងសង្គមបន្តទៀត ។
យើងមានមោទនភាពក្រៃលែង ដែល ទទួលបានការគោរព និងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ក្នុងនាមជាអ្នកផ្តល់ចំណេះដឹងជា  សកលដល់មនុស្សនៅក្នុងតំបន់ និងទូទាំងសកលលោក។
សូមចូលរួមអបអរទិវារំលឹកគុណគ្រូបង្រៀនពិភពលោកទាំងអស់គ្នានៅថ្ងៃនេះ។
Ms. Chanthea Ham
Kh.Math Teacher

សាលារៀនអន្តរជាតិហ្សាម៉ាន់បានរៀបចំទិវាគ្រូបង្រៀននាថ្ងៃទី៥ តុលា ២០១៦ មានគោលបំណង
បំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្សចំពោះ
លោកគ្រូ អ្នកគ្រូ។
    គ្រូបង្រៀនបាន ខិតខំព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលអប់រំ ណែនាំផ្ទេរ
នូវចំណេះដឹងដែលមានតម្លៃជាសាកលដែលមិនអាចកាត់ថ្លៃបានទៅដល់សិស្សានុសិស្សគ្រប់កម្រិត
សិក្សាឱ្យធ្វើតែអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមាន
ចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុម។
    គ្រូបង្រៀនបានចូលរួមចំណែកកសាងសិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្សល្អពលរដ្ឋល្អ
ដែលជាកម្លាំង    ចលករនៃការអភិវឌ្ឍសង្គមជាតិមិនអាចខ្វះបានឡើយ។ ដើម្បីទិវាគ្រូបង្រៀន
នេះកាន់តែមានតម្លៃស សាលាបានចេញសេចក្តីប្រកាសផ្សព្វផ្សាយឱ្យសិស្សានុសិស្ស សរសេរ
នូវកំណាព្យ សេចក្តីគោរព ស្រឡាញ់ ការដឹងគុណ និងពាក្យថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ
ផងដែរ។
    តាំងនាមខ្ញុំជាសិស្សម្នាក់កាលពីអតីត ហើយបានក្លាយជាគ្រូបង្រៀននាពេលបច្ចុប្បនេះ
សូមចូលរួមរីករាយទិវារំលឹកគុណគ្រូបង្រៀន ដែលធ្វើឱ្យខ្ញុំមានថ្ងៃល្អនេះដែរ។ 
Mr. Chanthorn Dy
Kh.Chemistry Teacher

មនុស្សកើតមកលើលោកសន្និវាសនេះមិនមែនចេះឯងឬមានចំណេះយកមកតាមខ្លួនតាំងពីកំណើតនោះទេ ប៉ុន្តែពួកគេមានចំណេះដឹង
និងអាចជៀសផុតពីភាពអវិជ្ជាដ៏អប្រិយនេះបានដោយសារ ការផ្ទេរចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូដែលជាប្រភពមិនចេះរីងស្ងួតដល់សិស្សគ្រប់រូប។ គ្រូបង្រៀនជាមាតាទី២ របស់សិស្ស ព្រោះលោកបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការ
បង្ហាត់បង្រៀនសិស្សដូចជាផ្តល់ចំណេះដឹង ចំណេះធ្វើ ផ្តល់ដំបូន្មានល្អៗឱ្យសិស្សខិតខំរៀនសូត្រ មានឥរិយាបថល្អ សីលធម៌ល្អ ពោល
គឺធ្វើខ្លួនឱ្យក្លាយជាទៅជាពលរដ្ឋល្អក្នុងសង្គម និងធ្វើជាគម្រូល្អសម្រាប់សិស្សទៀតផង។

ថ្ងៃទី៥ខែតុលាគឺជាទិវាគ្រូបង្រៀនដែលគេប្រារព្ធធ្វើឡើងទូទាំងពិភពលោកដើម្បីរំលឹកដល់គុណូបការនិងតម្លៃដ៏ធំធេងរបស់គ្រូបង្រៀន។
ដោយឡែកនៅសាលាអន្តរជាតិហ្សាម៉ាន់ ថ្នាក់ដឹកនាំសាលាតែងតែយកចិត្តទុកដាក់ប្រារព្ធធ្វើពិធីទិវាគ្រូបង្រៀននេះជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បីគោរពដឹងគុណគ្រូបង្រៀន និងបំផុសអារម្មណ៍សិស្ស  ឱ្យស្គាល់ពីតម្លៃគ្រូបង្រៀន ដែលបានខិតខំបង្រៀនពួកគេ ឱ្យក្លាយទៅជាទំពាំងស្នងឫស្សីដ៏ល្អរបស់ប្រទេសជាតិ។
រីករាយទិវាគ្រូបង្រៀន!
Ms. Saony To
Kh. Literature Teacher

Read 458 times