Tuesday, 20 June 2017 09:42

ដំណើរទស្សនៈកិច្ចសិក្សារបស់សិស្សថ្នាក់ទី ១២ អំពីប្រវត្តិសាស្រ្តខ្មែរ, The field trip of 12th graders to Cambodian historical sites

ដំណើរទស្សនៈកិច្ចសិក្សារបស់សិស្សថ្នាក់ទី ១២ អំពីប្រវត្តិសាស្រ្តខ្មែរ បានដំណើរការយ៉ាងជោគជ័យ ក្រោម

ការគាំទ្ររបស់គណៈគ្រប់គ្រងសាលា និងដឹកនាំដោយលោកគ្រូ មាស ភិរុណ ឯកទេសប្រវត្តិវិទ្យាថ្នាក់ទី១២ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលចូលរួមដំណើរ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧។

ក្នុងដំណើរទស្សនកិច្ចនេះ មានបំណងឱ្យសិស្សបានស្គាល់ទីតាំងប្រវត្តិសាស្រ្តខ្មែរមួយចំនួន ដែលទាក់ទងខ្លឹមសារ

មេរៀនក្នុងកម្មវិធីសិក្សាជាតិ ថ្នាក់ទី១២ និងស្វែងយល់ពីទីតាំងនៃការតាំងរាជធានី ព្រមទាំងស្នាដៃផ្សេងៗដែលទាក់ទងទៅនឹងសម័យកាលនោះ។ ទន្ទឹមគ្នានេះដែរ លោកគ្រូ ក៏បានដឹកនាំសិស្សស្គាល់ពីវិហារកាតូលិក

វិហារអីុស្លាម និងវត្តអារាមរបស់ខ្មែរ ដែលទាក់ទងនឹងប្រវត្តិសាស្រ្ត បង្ហាញឱ្យសិស្សបានឃើញ និងយល់ពីភាពចម្រុះនៃវប្បធម៌រស់នៅក្នុងប្រទេសកម្ពុជា រចនាសម្ព័ន្ធនៃការសាងសង់ ដើម្បីគោរពសាសនា ព្រមទាំងរចនាបថ និងការជ្រើសរើសទីតាំងដើម្បីសាងសង់។

ដំណើរទស្សនៈកិច្ចសិក្សានេះ ពិតជាផ្តល់សារៈសំខាន់ដល់ការសិក្សារបស់សិស្សព្រមទាំងឆ្លើយតបទៅនឹង

កម្មវិធីសិក្សាជាតិថ្នាក់ទី១២ ។

 

The 12th graders’ historical sites field trip took place on March 10. It was supported by the School Board and led by Mr Meas Phirun, a history teacher for grade 12, as well as by some other teachers who joined the trip.

The purpose of the trip was to allow the students to learn about some historical sites relating to their content of studies in the national curriculum for grade 12 and to know the locations of cities and achievements of the people in the past. 

Additionally, the teachers showed the students Catholic churches, Islamic mosque and Buddhist temples that are related to the history of the country. This also enabled students to know and learn about the diversity of Cambodia, its architectural styles, religious practices, structures and the reasons why such buildings were constructed in certain places. The trip was very beneficial to the students and was ideal for the academic programme for grade 12. 

 

Read 226 times