Tuesday, 20 June 2017 09:52

ដំណើរកំសាន្តរបស់បុគ្គលិកសាលាហ្សាម៉ាន់, ZIS Staff Trip

កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៦ ខ្ញុំនិងនាក់រួមការងារទាំង

អស់បានធ្វើដំណើរកំសាន្តមួយទៅលេងខេត្តកំពង់ស្ពឺ នៅតំបន់មួយដែលមានឈ្មោ ះថាទឹកជ្រោះតាដា។ ក្នុងដំណើរ

កំសាន្តនោះពួកយើងមានរៀបចំម្ហូបអាហារមានដូចជាបាប៊ីឃ្យូ

ផ្លែឈើ និងភេសជ្ជៈ។ នៅវេលាព្រឹកម៉ោងប្រាំងពីរជិត

ប្រាំបីយើងបានធ្វើចាកចេញពីភំ្នពេញឆ្ពោះទៅកាន់ទនោះ។

តាមបណ្តោយផ្លូវពីភ្នំពេញទៅកាន់កន្លែងកំសាន្តពួកយើងបាន

ពិភាក្សាគ្នា និងច្រៀងជុំគ្នាយ៉ាងសប្បាយក្រៃលេងជាមួយ

នឹងទេសភាពតាមដងផ្លូវយ៉ាងស្រស់ត្រកាល។ អស់រយៈពេលប្រមាណបួនម៉ោងយើងក៏បានទៅដល់

ទីនោះ។ ពេលដល់យើងនាំគ្នាយករបស់របបចេញពីឡាន

ហើយក៏ជួលតូប ដើម្បីរៀបចំអាំងសាច់(បាប៊ីឃ្យូ)បរិភោគ

អាហារជុំគ្នាពេលបរិភោគហើយសម្រាកបន្តិចក៏នាំគ្នាដើរមើល

ទេសភាព មានអ្នកខ្លះលេងទឹក ហើយខ្លះទៀតថតរូប

ព្រោះស្តាយទេសភាពនិងទឹកជ្រោះដ៏ស្រស់ស្អាតកំរនិង

បានទៅទស្សនា។ បន្ទាប់ពីនោះមកយើងក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរព្រោះថាយើងកម្ររនិងបានជួយ

ជុំគ្នានិងមានឱកាសដូចពេលនោះណាស់ហើយប្រហែលជារ

សៀលម៉ោងពីរជិតម៉ោងបីយើងក៏ធ្វើដំណើរត្រឡប់មកភ្នំពេញវិញហើយយើងក៏ធ្វើដំណើរទៅគេហដ្ឋានរៀងៗខ្លួនទៅ។

 

នេះជាអនុស្សាវរីយ៍មួយដែលពួកយើងមិនអាចបំភ្លេចបបានជាមួយការជួបជុំគ្នានៅកន្លែងដ៏ស្រស់ស្អាត(ទឹកជ្រោះតាដា) ហើយយើងសង្ឃឹមថាថ្ងៃណាមួយនិងទៅលេងម្តងទៀត។ ហើយជាចុងក្រោយសូមអរគុណដល់លោកនាយកសាសាបានឧបត្ថម និងនាយករងដែលបានរៀបចំគម្រោងដំណើរកំសាន្តនោះឡើងធ្វើអោយបុគ្គលិកចេះយកចិត្តគ្នា និងមានភាពស្និតស្នាលគ្នាកាន់តែខ្លាំងឡើង។

 

Kheang Sileab

IT/Design

Read 765 times